Social Network

មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រះវិហារ បន្ត​ចុះ​បង្ក្រាប​អណ្តូងរ៉ែ​មាស​អនាធិបតេយ្យ

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការឯកភាពជាគោលការណ៍ពីលោកអភិបាលខេត្តព្រះវិហារ ក្រុមការងារមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ បានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រដ្ឋបាលស្រុករវៀង និងកងរាជអាវុធហត្ថស្រុករវៀង បានចុះបង្ក្រាប និងកាយលុបរណ្ដៅរ៉ែមាសអនាធិបតេយ្យ នៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

អណ្តូងរ៉ែបញ្ឈរ ចំនួន០៣រណ្តៅ រួមមាន ៖ ១. រណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ២. រណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ ៣. រណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និង.រោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ ។ ក្រុមការងារ កាយបំផ្លាញរណ្ដៅទាំង០៣ និងរោងស្នាក់នៅចោល ។ ក្រសួងរ៉ែ និងថាមពល នឹងបន្តសកម្មភាពទប់ស្កាត់ និងលុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព