Social Network

​ប្រល័.យជីវិ.ត​សង្សាក្នុង​បន្ទប់ជួល រហូតដល់​ហើ.ម​ស្អុ.យ ទើបម្តាយនាង​ដឹង

រាជធានីភ្នំពេញ ៖ នារីជាអ្នករត់តុម្នាក់ ត្រូវបានបុរសជាសង្សារដែលជាអ្នកធ្វើការជាមួយគ្នា សង្ស័យច្របា.ច់កសម្លា.ប់នៅក្នុងបន្ទប់ជួល រហូតដល់សពមានសភាពហើមស្អុយទៅហើយ ទើបដឹង ក្រោយពេលដែលម្តាយរបស់នារីរងគ្រោះទូរស័ព្ទមិនចូល ហើយធ្វើដំណើរមករកដល់បន្ទប់ជួល ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្ទះលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ សួន មករា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងស៊ិក នេឈ័រ មានស្រុកកំណើតនៅភូមិតាមូវ ឃុំជើងកួន ស្រុកសំរោង ខេត្តតាកែវ និងស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

ចំណែកជនសង្ស័យជាសង្សារឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកហាង ស៊ិក នេឈ័រដូចគ្នា មានទីលំនៅផ្ទះលេខ២៨៦ហ្ស៊ី ផ្លូវបេតុង ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់។ តាមប្រភពពីស្រ្តីជាម្តាយរបស់នារីរងគ្រោះ បានអោយដឹងថា កូនស្រីរបស់គាត់បានមកធ្វើការនៅហាងខាងលើតាំងពីអំឡុងឆ្នាំ២០១៩ និងធ្លាប់បាននាំមិត្តប្រុសទៅលេងស្រុកកំណើតផងដែរ ។

ស្ត្រីជាម្តាយរបស់នារីរងគ្រោះបានបន្តថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់ក៍បានទូរស័ព្ទ មកកូនមិនចូល ក៍បានធ្វើដំណើរមកបន្ទប់ជួលឃើញចាក់សោរពីក្រៅ ហៅមិនឮ ក៍បានមើលតាមប្រឡោះទ្វារឃើញកូនដេកគ្រប់ភួយក៍បានប្រាប់អ្នកជិតខាងយកដែកចងភ្ជាប់ដែកព្យួរខោអាវ ទាក់ទាញភួយចេញ ឃើញសពកូនស្រីហើមស្អុយទៅហើយ។ តាមប្រភពពីអ្នកធ្វើការជាមួយគ្នា និងស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានអោយដឹងថា ជនដៃដល់និងជនរងគ្រោះជាសង្សារនឹងគ្នា និងស្នាក់នៅធ្វើការជាមួយគ្នា ។ កន្លងមក គេតែងតែឮសូរសម្លេងសង្សារទាំង២នាក់ឈ្លោះគ្នា ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះ និងជនដៃដល់មិនបានមកធ្វើការទេ ហើយក៏មិននឹកស្មានថា នារីរងគ្រោះត្រូវគេសម្លា.ប់បែបនេះដែរ ។ គេពុំដឹងថា ជនដៃដល់ មានគំនុំអ្វី ឬខឹងសង្សារខ្លួនរឿងអ្វីនោះទេ បានជាដាច់ចិត្តច្របា.ច់កសម្លា.ប់នារីជាសង្សារបស់ខ្លួនបែបនេះ។ តាមប្រភពព័ត៌មានអោយដឹងទៀតថា ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅផ្ទះជួលខាងលើ តាំងពីឆ្នាំ២០១៩ ហើយកាលពីខែឧសភា ឆ្នាំ២០២៤ ក៍បាននាំមិត្តប្រុសមកស្នាក់នៅជាមួយគ្នា ហើយធ្លាប់ឈ្លោះគ្នាវា.យបែ.កកញ្ចក់ទ្វារផងដែរ ។

តាមការពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញនិងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានថា នារីរងគ្រោះស្លា.ប់ដោយសារច្របា.ច់ក ថប់ដង្ហើម បណ្ដាលឲ្យស្លា.ប់ ។ បន្ទាប់ពីត្រួតពិនិត្យស.ពរួច ក៍បានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

  ដកស្រង់ពី៖កោះសន្តិភាព