Social Network

ស្រាវជ្រាវនិង​ចាប់ខ្លួន​ក្មេង​ទំ.នើ.ង​.២​ក្រុម បញ្ជូន​ទៅ​តុលាការ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ មានក្មេងទំនើងចំនួន២ក្រុម ពុំស្គាល់អត្តសញ្ញណបានប្រើប្រាស់ ដាវ កាំបិត ដំបង បង្កការអុកឡុកដេញវាយ និងកាប់គ្នា នៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់ បង់សណ្តាប់ធ្នាប់សាធារណ: ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

ក្រោយទទួលព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាទៅស្នងការរងទទួលផែនជំនាញព្រហ្មទណ្ឌ ឲ្យចុះទៅសហការជា មួយនគរបាលស្រុករវៀង និងមូលដ្ឋាន ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ក្មេងទំនើង២ ក្រុម មានចំនួន៨នាក់នេះ ។ ក្រុមទី១ មាន៥ នាក់ ៖ ១.ឈ្មោះ គៀន ផាន្នី ហៅអូន ភេទប្រុស អាយុ១៩ ឆ្នាំ ២.ឈ្មោះ បុន សេន ភេទប្រុស អាយុ១៨ ឆ្នាំ ៣.ឈ្មោះ ឌឹន ភារ: ភេទប្រុស អាយុ១៨ ឆ្នាំ (៣ នាក់នេះរស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ) ។

៤.ឈ្មោះ រឹត យ៉ា ភេទប្រុស អាយុ២២ ឆ្នាំ ៥.ឈ្មោះ ជា ដៀម ភេទប្រុស អាយុ២៨ ឆ្នាំ (២ នាក់ រស់នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ) ។ ក្រុមទី០២ មាន៣ នាក់ ៖ ១.ឈ្មោះ សុិញ រ៉ាទី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរ ជាសន្តិសុខក្រុមហ៊ុន ២.ឈ្មោះ លួន បញ្ញា ហៅលឹម ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុន ៣.ឈ្មោះ សៀម សីហា ហៅសុខ ភេទប្រុស អាយុ១៧ ឆ្នាំ មុខ របរ កម្មករក្រុមហ៊ុន ៣ នាក់នេះរស់នៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២ ក្រុមខាងលើបានឲ្យដឹងថា កន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នា ដូច្នេះទើបមុនពេលសមត្តកិច្ចចាប់ខ្លួននេះ គឺពួកគេបានណាត់គ្នា ដើម្បីដោះស្រាយគំនុំចាស់នោះ ។ វុត្ថុតាងដកហូតរួមមាន ៖ .ម៉ូតូ ចំនួន២គ្រឿង .ដាវ ១ .កាំបិត ១ .ដំបងឈើ ២ និង ដំបងដែក១ ដើម ។

បន្ទាប់ពីមានចម្លើយ និងវត្ថុតាងចាប់យកដែលពាក់ពន្ធបទល្មើសព្រហ្មទណ្ឌនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព