Social Network

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​១៧​នាក់ ទៅ​តុលាការ និង​មណ្ឌល​បន្សាប​គ្រឿងញៀ.ន

រាជធានីភ្នំពេញ ៖ មនុស្ស១៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ័, ចំណុចសំណង់អាណាធិបតេយ្យ ស្ថិតក្នុងភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំណុចលើផ្លូវបេតុង ទល់មុខ សាលាបឋមសិក្សាបាក់ទូក សង្កាត់៧មករា ខណ្ឌ៧មករា និងចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវរទេះភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ព្រមជាមួយគ្រឿងញៀន ក្រាមសថ្លា សរុបចំនួន៤៤កញ្ចប់ (ធំ-តូច), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញឿនចំនួន០៣, សម្ភារប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន ។ បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ទាំង១៧នាក់នោះ ទៅមណ្ឌលផ្សេងៗគ្នា ក្នុងនោះ ១៣នាក់ បញ្ជូនទៅតុលាការ ដោយសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែអប់រំទី២ និង០៤នាក់ បញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង ។

ជនទាំង១៧នាក់ រួមមាន ៖ ១.ឈ្មោះ ឆាយ ស៊ុនហេង ភេទប្រុស អាយុ២៦ឆ្នាំ ២.ឈ្មោះ សុវណ្ណ ពុធរិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ៣.ឈ្មោះ ម៉ែ ពិសិដ្ជ ភេទប្រុស អាយុ ២៨ឆ្នាំ ៤.ឈ្មោះ អួត ស្រីនីត ភេទស្រីអាយុ២៣ឆ្នាំ ៥.ឈ្មោះ អូ ឡង់ ភេទប្រុស អាយុ៤៣ឆ្នាំ ៦.ឈ្មោះ ឡុង ដំ ភេទប្រុស អាយុ១៥ឆ្នាំ ៧.ឈ្មោះ លី ម៉ី ភេទស្រី អាយុ២៣ឆ្នាំ ៨.ឈ្មោះ រុំ ស្រីភា ភេទស្រី អាយុ២២ឆ្នាំ ៩.ឈ្មោះ ជូ រត្នថា ភេទប្រុស អាយុ៣៨ឆ្នាំ ១០.ឈ្មោះ សៅ វ៉ាន់ដា ភេទស្រី អាយុ២៧ឆ្នាំ ១១.ឈ្មោះ ហ៊ូ វីរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ១២.ឈ្មោះ ឈន ភណ្ឌ័ ភេទប្រុសន អាយុ៤១ឆ្នាំ ១៣.ឈ្មោះ ចាន់ ស៊ីផានុត ហៅ ជីជី ភេទស្រី អាយុ ២៩ឆ្នាំ ១៤.ឈ្មោះ ស៊ីម ដាវីដ ភេទប្រុស អាយុ២៨ឆ្នាំ ១៥.ឈ្មោះ ឡាយ សុខចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ១៦.ឈ្មោះ ងួន យិត ភេទប្រុស អាយុ ៣៦ឆ្នាំ និង១៧.ឈ្មោះ ឌឹម សុភ័ណ្ឌ ភេទប្រុស អាយុ៤៤ឆ្នាំ ៕

ដកស្រង់ពី៖កោះសន្តិភាព