Social Network

ថ្ងៃទី២៥មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៥ករណី ឃាត់ជនសង្ស័យ ៦នាក់

ភ្នំពេញ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បង្ក្រាបបទ ល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៥ករណីឃាត់ មនុស្ស ៦នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ០,០៩ក្រាម, ២កញ្ចប់ធំ និង១៨កញ្ចប់តូច។

យោងតាម របាយការណ៍ នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. ភ្នំពេញ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង ៩កញ្ចប់តូច, ទី២. កំពង់ឆ្នាំង បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ០,០៩ក្រាម, ទី៣. រតនគិរី បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់(ប្រុស) មេតំហ្វេតាមីន (ice) ២កញ្ចប់តូច និងទី៤. កំពង់ចាម បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៧កញ្ចប់តូច ៕

ដកស្រង់ពី៖ ដើមអម្ពិល