Social Network

បញ្ចូនខ្លួន​ ជនសង្ស័យ​ពីរ​នាក់​ វាយ​ប្លន់​យក​ម៉ូតូ​ ទៅ​តុលាការ​

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ដែលពាក់ ព័ន្ធនឹងករណី វាយប្លន់ម៉ូតូ ត្រូវបាន កម្លាំងកង រាជអាវុធហត្ថ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បញ្ចូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ ការតាមច្បាប់។

ជនសង្ស័យដែល ជាប់ពាក់ព័ន្ធ នឹងករណី វាយប្លន់នេះ ទី១.ឈ្មោះ ឡុង មេសា និងទី២.ឈ្មោះ វី មីនា។ កាលពីវេលាម៉ោង២៤ និង៣៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីប្លន់ ម៉ូតូ ១គ្រឿង ម៉ាក ស្មាស់ វី ពណ៌ស សេរីឆ្នាំ២០១១ ។ ក្នុងសកម្ម ភាពនេះ ជនសង្ស័យ បានប្រើរូបភាព អោយស្រី ៣នាក់ ឈរចាំហៅ ម៉ូតូតាមផ្លូវ លុះពេលម្ចាស់ ម៉ូតូឈប់បក្ខ ពួកប្រុសៗ ៤នាក់ផ្សេងទៀត ក៏ចេញមក ធ្វើសកម្មភាព វាយ ប្លន់យកម៉ូតូ កាបូបលុយ និងទូរស័ព្ទ របស់ជនរង គ្រោះតែម្តង ៕

ដកស្រង់ពី៖ ដើមអម្ពិល