Social Network

ជា មុំ ត្រូវតុលាការ លើកសវនាការ ព្រោះអវត្តមាន មេធាវីការក្តី ពាក់ព័ន្ធសំណុំរឿង សម្លាប់មនុស្ស យកមាស១០តម្លឹង

កោះកុង: នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ សាលាដំបូង ខេត្តកោះកុង បានសម្រេចលើក ពេលសវនាការ ជម្រះក្តី លើជនសង្ស័យឈ្មោះ ជា មុំ ជាជនដៃដល់ សម្លាប់ស្រ្តីឈ្មោះ មេង សៃ ភេទស្រីអាយុ៥៣ឆ្នាំ យកមាស អស់១០តម្លឹង ហើយដាក់បន្ទុក ទៅលើកូនស្រី បង្កើតឈ្មោះ ប៉ាន់ ណៃស៊ឹម។

ករណីឃាតកម្មសម្លាប់ យកមាស១០តម្លឹងនេះ បានកើតឡើងកាល ពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៥ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងការសវនាការ លោក អាំង ចិន្តា ប្រធានក្រុមប្រឹក្សាជំនំជំរះក្តី បានសម្រេចលើកពេលសាវនាការ ជម្រះក្តីជនជាប់ចោទ ជា មុំដោយមូលហេតុ មេធាវីការពារក្តី ជនសង្ស័យអវត្តមានក្នុងការជំនុំជំរះក្តី ៕


ដកស្រង់ពី៖ ដើមអម្ពិល