Social Network

សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលបានស្លាប់ ក្នុងប្រតិបត្តិការ បាញ់បង្ក្រាប ក្រុមជួញដូរគ្រឿងញៀន មានរហស្សនាមនិម្មិត៣៣

ភ្នំពេញ៖ សមត្ថកិច្ច បានបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថ រហស្សនាម និម្មិត៣៣ ត្រូវបានបាត់បង់ជីវិត បន្ទាប់ពីរង នូវគ្រាប់កាំភ្លើង បាញ់តដៃ ពីក្រុមជន សង្ស័យជួញដូរ គ្រឿងញៀន មុននេះបន្តិចនៅ មន្ទីរពេទ្យ កាល់ម៉ែត ។ និម្មិត៣៣ បានរងរបួស ត្រូវចំបេះដូង ហើយក្រុមគ្រូពេទ្យ បានជួយអស់ សមត្ថភាព ផងដែរ តែមុខរបួស ធ្ងន់ធ្ងរពេក ក៏បណ្តាលឲ្យស្លាប់ ។

ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថ អាជ្ញាធរ រួមទាំង ប្រជាពលរដ្ឋ ផងដែរ បានសម្តែង នូវការស្កោកស្តាយ ពីការបាត់បង់មន្ត្រី កងរាជអារុធហត្ថ រងគ្រោះ ដោយសារ ប្រតិបត្តិការ បង្ក្រាបក្រុមជួញដូរ គ្រឿងញៀន ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋ និងអនុវត្ត តាមតួនាទី ភារកិច្ចរបស់ កងកម្លាំង ៕

ដកស្រង់ពី៖ដើមអម្ពិល