Social Network

ក្រសួងយុត្តិធម៌ ទទួលសំណុំរឿង ជាង១ពាន់នៅឆ្នាំ២០១៥

ភ្នំពេញ៖ របាយការណ៍របស់ ក្រសួងយុត្តិធម៌ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៥ ក្រសួង ទទួលបានសំណុំរឿងក្តីពាក់ព័ន្ធ បទល្មើសគ្រឿងញៀន មាន ចំនួន១៤១៧ ចាត់ការបានចំនួន៩១៥ និង នៅសល់ចំនួន៥០២។

របាយការណ៍របស់ក្រសួងដែលបានចែកជូនដល់អ្នកសារព័ត៌មានក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ ឆ្នាំ២០១៥ និងលើកទិសដៅ ការងារឆ្នាំ២០១៦នៅថ្ងៃទី២៨ មេសា នេះបានឲ្យដឹងថា សំណុំរឿងទំាងនោះនៅក្នុងដៃអយ្យការចំនួន៦៥៥ បានចាត់ការ៤៧៣ និងនៅសល់ចំនួន១៨២ នៅចៅក្រមស៊ើបសួរ ចំនួន៤៤៥ បានចាត់ការ ២៤១ និង នៅសល់២០៥ និងស្ថិតនៅក្នុងដៃតុលាការ មានចំនួន៣១៧ បានចាត់ការ ចំនួន២០១និងនៅ សល់ចំនួន១១៦ ។

ប្រភពដដែលថា ក្នុងឆ្នាំ២០១៥ ក្រសួងបានបន្ធូបន្ថយនិងលើកលែងទោសទណ្ឌិតសរុបចំនួន៨០៥នាក់ ។ ក្នុង រយៈពេល៦ខែ ចំនួន ២៧នាក់ ។ រយៈពេល៩ខែ១៦៨នាក់ រយៈពេល១២ខែចំនួន ២០៥នាក់ បន្ថយពី១ជីវិតមក២០ឆ្នាំ ចំនួន៨នាក់ និងលើកលែងទោស ចំនួន១៥១នាក់ ។ ស្ត្រីមានគ៌ភមានកូន (ថ្ងៃ៨មិនា ឆ្នាំ២០១៥) ចំនួន២២នាក់ ស្រ្តីមានគ៌ភមានកូនមុនចូលឆ្នាំ ប្រពៃណីជាតិ៣៧នាក់ ស្ត្រីសកម្មជនបឹងកក់ ១៦នាក់ បុណ្យពិសាធបូជា សរុប៣៤២នាក់ នោះ ក្នុងនោះបន្ថយពី៦ខែ ១៦១នាក់ រយៈពេល៩ខែ ៨៤នាក់ និងរយៈពេល ១២ខែចំនួន ៩៧នាក់ ។

និងថ្ងៃបុណ្យអ៊ុទូកអកអំបុកសំពះព្រះខែសរុប ៦៨០នាក់ ក្នុងនោះបន្ថយរយៈពេល៦ខែ២៣៤នាក់ រយៈពេល៩ខែ ១១៨នាក់ រយៈពេល ១២ខែ ២២៥នាក់ និងបន្ថយពី១ជីវិតមក២០ឆ្នាំចំនួន១នាក់ ។ ប្រភព បញ្ជាក់ថា « សរុបនៃ បន្ធូបន្ថយទោសសម្រាប់ឆ្នាំ ២០១៥សរុបមាន១.៩០២នាក់ក្នុងនោះមាន រយៈ៦ខែមាន៦៦៨នាក់ ៩ខែមាន ៣៧០នាក់ រយៈពេល១២ខែមានចំនួន៥២៧នាក់ បន្ថយពី ១ជីវិតមក២០ឆ្នាំ៩នាក់ និងលើកលែងទោសសរុប ចំនួន៣២៨នាក់»។

ជាងនេះក្រសួងបន្តរៀបចំតាក់តែ សេចក្តីព្រាងច្បាប់លិខិតបទដ្ឋាន គតិយុត្តិផ្សេងៗទៀតដែលពាក់ព័ន្ធវិស័យយុត្តិធម៌ និងសិក្សា ធ្វើវិសោ ធនកម្មច្បាប់ និងលិខិតបទដ្ឋានមួយចំនួន ដែលជួបការលំបាកក្នុងការអនុវត្ត ដើម្បីឲ្យឆ្លើយតបទៅនឹងស្ថានភាព ជាក់ស្តែងរបស់សង្គម នាពេលបច្ចុប្បន្ន ៕

ដកស្រង់ពី៖ ដើមអម្ពិល