Social Network

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយឃើញ ជិះម៉ូតូរបស់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ សហការជាមួយ ប្រជាពលរដ្ឋ រួមជាមួយ សមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្រោយឃើញ ជនសង្ស័យ រូបនោះ ជិះម៉ូតូរបស់ខ្លួន ដែលបាត់កាល ពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ខណៈ ចោរចូលគាស់បន្ទប់យកទៅបាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ពិសិដ្ឋអាយុ២២ឆ្នាំស្នាក់នៅភូមិពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើត ខេត្តកំពត។

ម្ចាស់ម៉ូតូបានអោយដឹងថាកាលពីពីថងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ពួកគាត់បានចាកចេញពីបន្ទប់ជួល ទៅធ្វើ ការអស់ នៅពេលដែលត្រលប់មកពីធ្វើការវិញ ឃើញទ្វារបើកសោបាត់ម៉ូតូពីរគ្រឿង ម៉ាកនិច១គ្រឿងនិងម៉ូតូ ម៉ាកវេវ ១គ្រឿង លុះមកដល់ពេលព្រឹកថ្ងៃទី១៩ខែឧសភានេះ ស្រាប់តែឃើញជនសង្ស័យម្នាក់ ជិះម៉ូតូរបស់ខ្លួន ក៏ស្រែកផ្អើលសមត្ថកិច្ចកិច្ច និងប្រជាពលរដ្ឋចាប់បានវាងម្នាក់ មួយដៃមួយជើងរួចប្រគល់ អោយសមត្ថកិច្ចចាត់ ការ តាមចាប់បក្សពួកបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ សួរនាំនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្ត ។ចំណែកបក្ខពួករបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបន្ត ៕

ដកស្រង់ពី៖ ដើមអម្ពិល