Social Network

បុរសម្នាក់ទើបតែ រៀបការបានមួយឆ្នាំ តូចចិត្តមានជំងឺរ៉ាំរ៉ៃ ដាច់ចិត្តផឹកថ្នាំបាញ់ស្រូវ បញ្ចប់ជីវិត

ស្វាយរៀង៖ បុរសម្នាក់ មានអាការៈចេះតែ ថប់ដង្ហើម ណែនដើមទ្រូង ជាច្រើនឆ្នាំ មកហើយ ក៏ទៅពិនិត្យ សុខភាព នៅមន្ទីរពេទ្យ ប្រទេសវៀតណា ដឹងថាមានជង្ងឺរ បេះដូងរ៉ាំរ៉ៃ ត្រូវផឹកថ្នាំ ជាប្រចាំ ក៏តូចចិត្ត ផឹកថ្នាំបាញ់ស្រូវ អស់មួយ ដបបញ្ចប់ជីវិត ក្រោយកើតហេតុត្រូវក្រុម គ្រួសារបញ្ជូន ទៅដល់មន្ទីរពេទ្យខេត្ត តែគ្រូពេទ្យមិន អាចជួយសង្គ្រោះបាន ក៏ដាច់ខ្យល់ស្លាប់ ហេតុការនេះ កើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមនគរបាល ប៉ុស្តិ៍ខ្សែត្រ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំ សាវ៉ាត អាយុ២៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ចិន ភិន អាយុ២២ឆ្នាំ ទើបតែរៀបការជាមួយប្រពន្ធទីពីរ បានមួយឆ្នាំ បានផឹកថ្នាំបាញ់ស្រូវ សម្លាប់ខ្លួនឯង ។ នគរបាលដដែល បានបន្តថា ក្រោយពីជនរងគ្រោះ បានស្លាប់នៅ មន្ទីរពេទ្យខេត្ត ក្រុមគ្រួសារ ក៏ដឹកបញ្ជួនមកផ្ទះវិញ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ។ អ្នកភូមិនិយាយថា នេះជាអំពើឆោតល្ងង់ ណាស់ ដែលជនរងគ្រោះ សម្រេចចិត្តបញ្ចប់ជីវិត ដោយវិធីផឹក ថ្នាំពុលបែបនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល