Social Network

គ្រឿងញៀននាំមកនូវក្តីវិនាស! មនុស្ស៦នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ របាយការណ៍ បូកសរុបលទ្ធផល បង្ក្រាបបទល្មើស គ្រឿងញៀន ប្រចាំថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ល្ងាច បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទ ល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមនុស្ស៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់ម្នាក់ ដកហូតមេ តំហ្វេតាមីន (ice) ៤.១០ក្រាម និង១៣កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលមន្ទីរ ប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តក្រចេះ បង្រា្កប១ករណីឃាត់ខ្លួន២នាក់៕