Social Network

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តTUNDRA បោះពួយទៅលើសួនច្បារ និងបង្គោលភ្លើងបាក់១ដើម

(ភ្នំពេញ)៖ បុរសម្នាក់ដែល ជាម្ចាស់រថយន្ត TUNDRA ហើយត្រូវបានអ្នក ដំណើរអះអាងថា មានអាការៈស្រវឹងនោះ បានបើករថយន្ត ស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA TUNDRA ទៅបោះពួយទៅបុក បង្គោលភ្លើង និងឡើងលើសួនច្បារ បណ្តាលឲ្យរងការ ខូចខាតយ៉ាងដំណំ ដោយហេតុការណ៍នេះ បានកើតឡើងនា ម៉ោង៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូនេះ ស្ថិតនៅតាមបណ្តោយ ផ្លូវមុនីរ៉េត ត្រង់មុខផ្សារស្ទឹង មានជ័យថ្មី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។

 អ្នកដំណើរម្នាក់ ដែលជិះម៉ូតូ ពីក្រោយរថយន្តនេះ បានប្រាប់ថា មុនកើតហេតុរូបគាត់ បានឃើញរថយន្ត បង្កម៉ាក TUNDRA ពណ៌ស ស្លាកលេខភ្នំពេញ 2AL-1754 បើកដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា ខ្លាំងហើយ ព្រោះបើករ៉េពេញផ្លូវតែម្តង។

អ្នកដំណើររូបនោះ បានបន្តទៀតថា លុះបើកមកដល់ចំណុច កើតហេតុ ត្រង់មុខផ្សារ ស្ទឹងមានជ័យថ្មី ម្ចាស់រថយន្តបាន ប្រឹងបន្ថែមល្បឿន ឲ្យលឿនទៅទៀត តែមិនទាន់ជាន់ បានលឿនប៉ុន្មានផង ស្រាប់តែឃើញរថយន្ត ហោះទៅឡើងលើសួនច្បារ ហើយក៏ជ្រុលទៅបុកបង្គោល ភ្លើងបាក់១ដើម។

សាក្សីឃើញហេតុការណ៍ នេះដដែលបន្ថែមទៀតថា បន្ទាប់ពីបើកហោះ ឡើងលើសួនច្បារ និងបុកបង្គោលភ្លើង រួចមកគេ បានឃើញម្ចាស់ រថយន្តបង្កខាងលើ ព្យាយាមបើក រថយន្តរត់ដែរ តែដោយសារ រថយន្តខូចទើប មិនអាចបើករត់រួច ក៏បើកទ្វារចុះ ចេញពីរថយន្ត ហៅម៉ូតូឌុប ជិះចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុក នៅតែរថយន្ត នៅកន្លែងបុកតែប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្តត្រូវបាន នគរបាលចរាចរណ៍ ខណ្ឌមានជ័យ ស្ទួចយកទៅរក្សាទុក និងរង់ចាំម្ចាស់រថយន្តបង្កចូលខ្លួន មកដោះស្រាយសងសំណង ដើម្បីបញ្ចប់រឿង៕

ដកស្រង់ពី៖FRESH NEWS