Social Network

ជនមិនស្គាល់មុខ ជិះម៉ូតូបាញ់រះជាច្រើនគ្រាប់ ចូលក្លិប Epic ត្រូវសន្តិសុខម្នាក់ បែកគ្រាប់ភ្នែក និងបាក់ជើង

 ភ្នំពេញ៖ ជនមិនស្គាល់មុខមួយក្រុម បានជិះម៉ូតូបាញ់រះជាច្រើនគ្រាប់ ចូលក្លិបកំសាន្ត Epic យ៉ាងសាហាវបណ្តាលឲ្យសន្តិសុខម្នាក់នៅទីនោះ រងរបួសបែកគ្រាប់ភ្នែក និងបាក់ជើង នៅម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរស្ថានទូតរុស្ស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ចូលទៅក្លិបកំសាន្ត Epic ស្របពេលដែលមានសន្តិសុខជាច្រើននាក់កំពុងឈរយាម តែអកុសលស្រាប់តែត្រូវសន្តិសុខម្នាក់របួសបែកគ្រាប់ភ្នែកឆ្វេង និងបាក់ជើងខាងស្តាំ។

ភ្លាមៗក្រោយកើតហេតុ សន្តិសុខរូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសាររងរបួសធ្ងន់ធ្ងរពេក ជុំវិញករណីនេះដែរ នៅមិនទាន់មានព័ត៌មានលម្អិត ចំពោះមូលហេតុនៃការបាញ់ប្រហារនេះទេ ដោយឡែកសមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតករណីនេះផងដែរ៕

 ដកស្រង់ពី៖ ដើមអម្ពិល