Social Network

ល្បូងក្មេងស្រីអាយុ១៣ឆ្នាំ សុំរួមភេទ សន្យាចូលដណ្តឹង ៨ថ្ងៃក្រោយម្តាយប្តឹងនគរបាលឲ្យចាប់ខ្លួន

ភ្នំពេញ៖ជនជាតិវៀតណាមដេកតាម ទូកម្នាក់ត្រូវបានកម្លាំង នគរបាលធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរួមភេទជាមួយនិងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ កាលពីថ្ងៃទី១១ ខែធ្នូ ស្ថិតនៅខណ្ឌមានជ័យ ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ប៊ែ តឹង ហៅសីហា អាយុ១៩ឆ្នាំ ជាជាងឈើ ជនជាតិវៀតណាមស្នាក់នៅលើទូកមាត់ទន្លេបាសាក់ ក្នុងភូមិទូលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៨ ខែធ្នូនេះ បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះប្តឹង ក្រោយធ្វើសកម្មភាពរួមភេទជាមួយ កូនរបស់គាត់ ដែលមានអាយុទើប១៣ឆ្នាំ នៅក្នុងផ្ទះ ខណៈគ្មានមនុស្សនៅ ។

មន្រ្តីនគរបាល បានបន្តទៀតថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ២២៖៣០នាទី ក្មេងស្រីរងគ្រោះបានសម្រាកនៅផ្ទះតែម្នាក់ឯង ពេលនោះជនសង្ស័យ ប៊ែ តឹង ដែលជាអ្នកស្គាល់គ្នា បានមកផ្ទះជនរងគ្រោះនិយាយសុំស្រឡាញ់ និងសុំរួមភេទ ដោយសន្យាចូលស្តីដណ្តឹងធ្វើជាប្រពន្ធ ពេលនោះក្មេងស្រីរងគ្រោះ ក៏បានយល់ព្រមរួមភេទ ជាមួយបានសម្រេច១លើក ។

លុះមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់ ជនរងគ្រោះឈ្មោះ ផន រុំ បានឃើញទឹកមុខជនរងគ្រោះស្លេកស្លាំងខុសពីធម្មតា មានការសង្ស័យបានសួរដេញដោលជាច្រើនលើក ទើបក្មេងស្រីរងគ្រោះព្រម និយាយប្រាប់ពីរឿងហេតុ ដែលបានរួមភេទជាមួយ ជនសង្ស័យឈ្មោះ ប៊ែ តឹង បន្ទាប់មកនៅវេលាម៉ោង១៦៖០០នាទីថ្ងៃទី១៨ ធ្នូ ម្តាយជនរងគ្រោះ និងក្រុមគ្រួសារបាន ទៅនាំខ្លួនជនសង្ស័យ ប៊ែ តឹង ហៅ សីហា ដែលកំពុងស្នាក់នៅទូកមាត់ ទន្លេបាសាក់ ភូមិទួលរកាសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចាក់ អង្រែលើ ចាត់ការតាមច្បាប់តែម្តង ៕

ដកស្រង់ពី៖ ដើមអម្ពិល