Social Network

បុរសម្នាក់ត្រូវ នគរបាលចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនចំនួន ២០កញ្ចប់

ព្រះសីហនុ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស នៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះស៊ើបអង្កេតបង្ក្រាបជាក់ស្តែង ករណីជួញដូរថ្នាំញៀន១ករណី នៅចំណុចក្រុម១៨ភូមិ២សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀនម្នាក់ រួមនឹងគ្រឿងញៀន ២០កញ្ចប់ ។

លោកវរសេនីយ៍ឯក ស៊ុន សុផាត បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ មានការបញ្ជាណែនាំផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ហើយជនសង្ស័យដែល ឃាត់ខ្លួនបានឈ្មោះ ម៉ម វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ។ ជនសង្ស័យរូបនេះ ក៏មានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីស្ថាប័នតុលាការផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល