Social Network

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបងខេត្តត្បូងឃ្មុំ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបងខេត្តត្បូងឃ្មុំ

លោកវរៈសេនីយទោ ជា ជឿន នាយការិយ៉ាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការបង្ក្រាប លោកបានសុំគោលការណ៍ទៅលោកស្នងការ ស្នងការរង ហេីយក៏មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ដោយឲ្យកំលាំងរបស់លោកធ្វេីការញុះញង់សុំទិញសារធាតុញៀនខុសច្បាប់ពីជនសង្ស័យម្នាក់បាន ១ កញ្ចប់ធំ ។


ខណៈនោះកំលាំងសមត្តកិច្ច ក៏ធ្វេីការឃាត់ខ្លួនជនសង្ស័យនោះឈ្មោះ លួន គឹមយាត ភេទប្រុសអាយុ ២៧ ឆ្នាំ រស់នៅភូមិពោធិ៍ ឃំុកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៧ ។
កម្លាំងបាន ឆែកឆេររកឃេីញម្សៅក្រាមពណ៌ ស ថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ៣ កញ្ចប់បន្ថែមទៀត សរុបទាំអស់ ៤ កញ្ចប់ ( ធំ ២ កញ្ចប់ និង តូច ២ កញ្ចប់ ) ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងជំនាញបាន កសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំដេីម្បីចាត់ការតាមនិតិវិធីច្បាប់ ៕