Social Network

ទុស្សេខ្សែភ្លើងឆេះ ផ្ទះជួសជុលពូក សាឡុង អស់ទ្រព្យ សម្បត្តិជាច្រើន

ភ្នំពេញ ៖ ផ្ទះជួសជុលពូក មួយកន្លែង យី ហោ ព្រំ សំអ៊ុល ត្រូវបានអគ្គីភ័យ ឆេះគ្មានសល់ កាលពីវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី១ខែមីនាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវខណ្ឌ ចំការមន។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយយ៉ាងខ្លាំង ចេញពីផ្ទះកើតហេតុ ដែលម្ចាស់ចាក់សោរពីក្នុង។

ប្រភពដដែលបន្តទៀតថា ខណៈដែលហៅម្ចាស់ផ្ទះមិនលឺ ហើយគាស់សោរចូលក្នុងមិនរួចទៀតនោះ អគ្គីភ័យបានបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅបាត់ទៅហើយ ។

 តាមសំដីម្ចាស់ផ្ទះវិញបានឲ្យដឹងថា រូបគាត់មិនបានដឹងថាមានអគ្គីភ័យទេ ព្រោះរូបគាត់រួមជាមួយប្តី និងកូន ក្មួយតូចៗកំពុងតែដេកលង់លក់នៅជាន់លើ ឯភ្លើងឆេះជាន់ក្រោយ ទំរាំតែដឹងគឺភ្លើងឆេះខ្លាំងបាត់ហើយ ហើយ មិនអាចចុះមកជាន់ក្រោយបានទេ មានតែឡើងទៅជាន់លើឆ្លងតាមដំបូលដើម្បីជំលាសខ្លួនផុតពីភ្លើង ។

ក្នុងហេតុការអគ្គីភ័យនេះដែលមិនមានមនុស្សណាម្នាក់រងរបួសទេគ្រាន់តែខូចខាត់សំភារៈក្នុងផ្ទះ និងម៉ូតូ៤គ្រឿង ប៉ុណ្ណោះ ហើយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត ។ អគ្គីភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង ២រំលង អាធ្រាតថ្ងៃ ខែឆ្នាំដដែល ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចូលទៅពិនិត្យរកដើមហេតុ ដែលបង្ករឲ្យមានអគ្គីភ័យនេះ កើតឡើង ដោយសន្និដ្ឋានថា អគ្គីភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែ ៕

ដកស្រង់ពី៖ដើមអម្ពិល