Social Network

សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់១២នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។

 ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៩គ្រឿង រថយន្ដធុនតូចចំនួន៨គ្រឿង, រថយន្ដធុនធំ៣គ្រឿង,យានយន្ដផ្សេងៗ១គ្រឿង និងអ្នកថ្មើជើង១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកានស្ដាំ៦លើក, ស្រវឹង១លើក, ប្រជែង២លើក,កត្តាយាយន្ដ១លើក និងបត់គ្រោះថ្នាក់៣លើក ។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩៦លើក បណ្ដាលឲ្យមនុស្សស្លាប់៧០នាក់ របួសធ្ងន់ចំនួន១១៤នាក់ និងរងរបួសស្រាលចំនួន៥៦នាក់៕

ដកស្រង់ពី៖FRESH NEW