Social Network

អាជ្ញាធររតនគិរី កោះហៅម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ៤កន្លែង មកណែនាំធ្វើកិច្ចសន្យា មិនឲ្យមានបទល្មើស គ្រឿងញៀន

រតនគិរី៖ ឆ្លើយតបនឹងកិច្ចផ្សព្វផ្សាយ លទ្ធផលសន្និបាតប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ២០១៧ របស់អគ្គស្នងការនគរបាលជាតិ កន្លងមកថ្មីៗនេះ នៅព្រឹថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តរតនគិរី បានកោះអញ្ជើញម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៤កន្លែង ដែលកំពុងធ្វើអាជីវកម្មនៅក្រុងបានលុង មកពន្យល់ណែនាំ ឲ្យយកចិត្តទុកដាក់ គ្រប់គ្រងទីតាំងឲ្យបានហ្មត់ចត់ ព្រមទាំងធ្វើកិច្ចសន្យា សហការទប់ស្កាត់ មិនឲ្យមានបទល្មើសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួន ។

 ជាមួយគ្នានោះ នគរបាល ក៏បានផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ក្នុងមាត្រា៤៤ បទសម្រួលឲ្យប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់នូវសារធាតុញៀន ហើយដើម្បីចូលរួមឲ្យកាន់តែជិតស្និទ្ធថែមទៀតនោះ សមត្ថកិច្ចនគរបាលជំនាញ បានចែកលេខទូរស័ព្ទទំនាក់ទំនង ទៅម្ចាស់អាជីវកម្មសេវាសាធារណៈ ទាំងអស់នោះ រាយការណ៍ក្នុងករណី សង្ស័យមានបទល្មើសគ្រឿងញៀន ដើម្បីចុះបង្ក្រាបទាន់ពេលវេលា ៕

ដកស្រង់ពី៖ដើមអម្ពិល