Social Network

អគ្គនាយកដ្ឋានពន្ធនាគារ ចេញលិខិតបំភ្លឺជុំវិញការគ្រប់គ្រងជនជាប់ឃុំ នៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយអះអាងថា រាល់ជនជាប់ឃុំដែលមាន ជំងឺធ្ងន់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសុទ្ធតែមាន ការសុំការអនុញ្ញាតពីព្រះរាជអាជ្ញា ក្នុងដែនសមត្ថកិច្ច។ នេះបើតាមលិខិតបំភ្លឺដែលចេញ ដោយ លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។

 ការបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយរិះគន់នាថ្មីៗនេះថា មានអ្នកជាប់ឃុំ និងអ្នកទោសគ្រឿងញៀន មួយចំនួនមានឈ្មោះនៅក្នុងពន្ធនាគារ ប៉ុន្តែបែរជាអាចរស់នៅខាងក្រៅ ហើយរកស៊ីធំជាងមុន។

អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា ការគ្រប់គ្រងជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី/ខេត្ត មិនមែនជាសមត្ថកិច្ចផ្តាច់មុខរបស់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី/ខេត្ត នោះទេ។

កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីផ្សព្វផ្សាយផែនការសកម្មភាព និងការបណ្ដុះបណ្ដាលជនបង្គោល របស់គណៈកម្មការទទួលបន្ទុក ផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជនល្មើសដែលជាប់ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀនមួយចំនួន មានតែឈ្មោះក្នុងបញ្ជីជាប់ពន្ធនាគារ ប៉ុន្តែមនុស្សវិញ ចេញរកស៊ីគ្រឿងញៀននៅខាងក្រៅ ហើយធំជាងមុនទៀត។

ដកស្រង់ពី៖ដើមអម្ពិល