Social Network

បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាជោគ ​បើករថយន្ដបុករះចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យ​ខ្ទេចម៉ូតូ៩គ្រឿង និងរថយន្ដ១គ្រឿង នៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ចេញពីខារ៉ាអូខេស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បានបើករថយន្ដបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងរបួសមនុស្ស២នាក់ និងខ្ទេចម៉ូតូ៩គ្រឿង រថយន្ដ១គ្រឿង។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ លើផ្លូវ៧មករា ចំណុចជិតភោជនីយដ្ឋានសួនសុបិន្ត ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត១គ្រឿង ម៉ាកLEXUS RX300 បើកបរដោយបុរសជនជាតិចិន ឈ្មោះ លី សៀវម៉ីង អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូលើភ្នំ ដោយបើកចេញពីផឹកស៊ីនៅខារ៉ាអូខេ លុះដល់ចំណុចខាងលើក៏បានបុកចូលផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរផ្លូវបណ្ដាលឲ្យរងរបួសមនុស្សចំនួន២នាក់ ខូចខាតម៉ូតូចំនួន៩គ្រឿង រថយន្ត១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅដល់ភ្លាម ដោយយកអ្នកបើកបររថយន្តមកពិនិត្យ រកឃើញជាតិអាល់កុល ០,៦០mlg\L ហើយបាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖FRESH NEW