Social Network

បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ជានិច្ច! ស្លាប់១២នាក់ និងរបួស២៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់១៩នាក់។

 ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង រថយន្តតូច៨គ្រឿង និងរថយន្តធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល ថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧១នាក់ របួសធ្ងន់ចំនួន១៤២នាក់ និងរបួសស្រាលចំនួន៧១នាក់៕

ដកស្រង់ពី៖FRESH NEW