Social Network

រថភ្លើង២ខ្សែបុកគ្នា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សំណាងគ្មានអ្នកស្លាប់ និងរបួស

(ព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មានករណីរថភ្លើង២ខ្សែរ ដោយ១ខ្សែដឹកកុងតឺន័រ និង១ខ្សែទៀតដឹកប្រេង បានបុកគ្នា នៅម៉ោង១២៖០៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដានេះ នៅនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

 តាមសេចក្តីរាយការណ៍ គ្រោះថ្នាក់រថភ្លើងបុកគ្នានេះ បណ្តាលឲ្យក្បាលរថភ្លើងទាំងពីរធ្លាក់ចេញពីផ្លូវ ខូចខាតធុងទឹកចំណុះ២,៥០០លីត្រ និងផ្ទះបាយប្រជាពលរដ្ឋ២គ្រួសារ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋឡើយ៕

ដកស្រង់ពី៖FRESH NEW