Social Network

អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ថ្ងៃនេះប្រធានក្រុមការងារ CPP មូលដ្ឋាន ចាត់ឲ្យយកអំណោយប្រគល់ជូន

(កំពង់ចាម)៖ អគ្គិភ័យកំណាចបានបំផ្លាញផ្ទះមួយខ្នងខ្ទេចគ្មានសល់ ស្ថិតនៅតំបន់ដំណាក់ចាស់ ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប៉ុន្ដែនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ លោក ឯម កុសល សមាជិអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជួយឃុំទួលសំបួរ បានចាត់ឲ្យក្រុមការងារយកអំណោយប្រគល់ជូនភ្លាមៗ។

លោក ឯម កុសល បានចាត់ឲ្យលោក អ៊ិត ដារ៉ា ដឹកនាំក្រុមការងារចុះទៅជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រួសារ លោក ឆេង សំបូរ អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ ហាក់ សុខា អាយុ៤៩ឆ្នាំ ដែលត្រូវបានអគ្គិភ័យបំផ្លាញផ្ទះទំហំ ៧ម៉ែត្រគុណ៩ម៉ែត្រ កាលពីថ្ងៃទី០៣ ខែមករាម្សិលមិញនេះ។

ជាមួយនិងការជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមការងារក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្ទះបាយទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារ រងគ្រោះមានដូចជា អង្ករ១បាវ, តង់ចំនួន១, ទឹកបរិសុទ្ធ៣កេស, ទឹកត្រី២យួរ, ប៊ីចេង៣កញ្ចប់, ធុងទឹកកក១, ចង្ក្រានហ្គាស១, សម្ភារៈចាន ឆ្នាំងមួយសម្រាប់ និងថវិកាចំនួន១,០០០,០០០រៀល ផងដែរ៕

ដកស្រង់ពី៖FRESH NEWS