Social Network

ឪពុកចិត្តខ្មៅ ចាប់បោះកូនស្រីអាយុទើបតែ៦ខែ ទម្លាក់ពីលើផ្ទះ រងរបួសយ៉ាងទម្ងន់ ព្រោះខឹងពូកែយំខ្លាំងពេករកដេកពូនមិនបាន

(កំពង់ធំ)៖ ឪពុកចិត្តឥតមេត្តា ចាប់បោះកូនស្រីទើបតែមានអាយុ៦ខែប៉ុណ្ណោះ ទម្លាក់ពីលើផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ ឃើញហើយគួរអាសូរបំផុត ព្រោះតែខឹងកូនស្រីតូចយំខ្លាំងពេក ដេកមិនបាន។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រសាំង ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាឪពុកចិត្តខ្មៅ មានឈ្មោះ សុខ ម៉ៅ អាយុ២២ឆ្នាំ ហើយមូលហេតុដែលធ្វើបុរសជាឪពុកបោះកូនទម្លាក់ពីលើផ្ទះ ព្រោះកូនស្រីតូចយំខ្លាំងពេក រកតែគាត់ដេកពុំបាន ដោយទប់កំហឹងពុំបានគាត់ ក៏ស្ទុះទៅចាប់កូនស្រី គ្រវែងទម្លាក់ពីលើផ្ទះតែម្តងទៅ។

ក្មេងស្រីតូចនេះមានឈ្មោះ ណាំ ម៉ាលី អាយុ៦ខែ របួសយ៉ាងធ្ងន់ ចំណែករីឯម្តាយឈ្មោះ សា ផល្លី អាយុ២០ឆ្នាំ បានត្រឹមតែយំអាណិតកូនស្រីដ៏កម្សត់ប៉ុណ្ណោះ។ ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ៕

ដកស្រង់ពី៖FRESH NEWS