Social Network

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តឃាត់រថយន្តទំនើប Lexus LX570 និង Alphard ​​គ្មានពន្ធពីរគ្រឿង នៅភូមិសាស្រ្តខណ្ឌទួលគោក

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះឃាត់រថយន្តទំនើបម៉ាក Lexus LX570 និងរថយន្ដម៉ាក Alphard គ្មានពន្ធចំនួន២គ្រឿង នៅភូមិសាស្រ្តខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច បង់ពន្ធអាករគ្រប់ទំនិញទាំងអស់ ដែលនាំចូលពីបរទេស។ ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការការងារ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕

ដកស្រង់ពី៖FRESH NEWS