Social Network

ខ្លាំងបាត់! ឱក សុគន្ធកញ្ញា លេងសុទ្ធតែបង្កើតផលិតផលប៊្រេនឈ្មោះផ្ទាល់ខ្លួនមិនចាញ់តារាបរទេសឡើយ

មួយរយៈចុងក្រោយសង្កេតឃើញកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ហាក់ក្តាប់ប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានល្បីសុសសាយទូទាំងប្រទេស និងធ្លាយដល់បរទេសថែមទៀតផង។

យ៉ាងណាក្តី ថ្មីៗនេះ ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលកំពូលតារាចម្រៀងរូបនេះបង្ហោះនូវរូបភាពកាបូបដែលមានពណ៌ស្រស់ស្អាតបែបយុវវ័យ និងមានការកុម្ម៉ង់លក់តាម online ទៀត។

តាមពិតកំពូលតារាចម្រផងរូបនេះបានបង្កើតប្រ៊េនកាបូបផ្ទាល់ខ្លួនសោះ មានឈ្មោះថា «ASK» ដែលជាអក្សរកាត់ ចេញពីឈ្មោះពេញរបស់នាងតែម្តែង។ បើតាមតារាស្រីរូបនេះបង្ហោះលើគណនីហ្វេសប៊ុក និង Instagram នាងបានបង្កើត និងចាប់ផ្តើមដំណើរការលក់កាបូប ដែលមានយីហោផ្ទាល់មួយនេះជាច្រើនថ្ងៃមកហើយ ក្រោយពីយីហោថ្មីរបស់នាងបង្កើតភ្លាម គឺមានអ្នកគាំទ្រជាច្រើន៕

ដកស្រង់ពី៖Sabay