Social Network

BREAKING NEWS: អគ្គិភ័យ​ឆេះផ្ទះលក់សម្លៀកបំពាក់យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​

(បន្ទាយមានជ័យ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខណៈពេលនេះអគ្គិភ័យកំពុងឆេះផ្ទះលក់សម្លៀកបំពាក់ យ៉ាងសន្ធោសន្ធៅ នៅផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕

ដកស្រង់ពី៖FRESH NEWS