Social Network

ប្រេស៊ីល​លេង​មិន​ទុក​មុខ លត់​ហុងឌុយរ៉ាស់ ៧-០ មុន​លេង Copa America

ក្រុមជម្រើសជាតិប្រេស៊ីលដែលលេងដោយគ្មានវត្តមាន Neymar បានប្រកួតមិត្តភាពចុងក្រោយរបស់ខ្លួនយកឈ្នះ ហុងឌុយរ៉ាស់ ៧-០ មុនពេលទៅលេង Copa America ២០១៩ នាពេលខាងមុខ។

មើលក្នុងការប្រកួត ៧គ្រាប់របស់ប្រេស៊ីលធ្វើបានដោយខ្សែប្រយុទ្ធរបស់ Manchester City គឺ Gabriel Jesus ២គ្រាប់ និង Thiago Silva, Philippe Coutinho, David Neres, Roberto Firmini និង Richarlison សម្រេចទីបានម្នាក់មួយគ្រាប់ដូចគ្នា។

លទ្ធផលនេះគឺជាជ័យជម្នះធំធេងបំផុតរបស់ប្រេស៊ីល គិតចាប់តាំងពីឆ្នាំ២០១២ ត្បិតមិនមានវត្តមានកីឡាករសំខាន់ Neymar ដែលមិនបានលេងពាន Copa Amercica បន្ទាប់ពីមានរបួសកជើងអំឡុងពេលលេងមិត្តភាពជាមួយកាតារ។ ប្រេស៊ីលបានបំពេញការប្រកួតមិត្តភាពអស់ហើយតាមកាលវិភាគ ដូច្នេះពួកគេត្រូវត្រៀមខ្លួនលេងពាន Copa Amercica ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១៤ ខែ មិថុនា ប្រេស៊ីលខ្លួនឯងជាម្ចាស់ផ្ទះ៕

ដកស្រង់ពី៖ Sabay