អ្នកប្រដាល់មកពីខេត្តត្បូងឃ្មុំ ព្រឿង សុជាតិ ថាបន្ទាប់ពីបានឡើងសង្វៀនថៃ Super Champ កាលថ្ងៃអាទិត្យកន្លងទៅនេះ គឺរូបគេទទួលបានបទពិសោធច្រើន និងជឿជាក់លើខ្លួនឯងកាន់តែខ្លាំង។
សុជាតិ បានឲ្យដឹងថា សម្រាប់ការប្រកួតនៅក្នុងកម្មវិធី Super Champ កាលពីប៉ុន្មានថ្ងៃមុននេះលើទឹកដីថៃ គឺធ្វើឲ្យខ្លួនបានអភិវឌ្ឍន៍សមត្ថភាពបានបន្ថែមទៀត ដូចជាការទាត់ និងចាប់ឡាំជង្គង់ជាដើម។
វាខុសពីមុខដែលរូបគេមិនសូវហ៊ានឡាំងជាមួយដៃគូនោះឡើយ ប៉ុន្តែការប្រកួតជាមួយថៃលើកនេះគឺល្អ។កូនសិស្សលោក ធន់ សុភា ខាងលើនេះបន្ថែមទៀតថា ដោយសារតែកម្មវិធីនេះវ៉ៃតែ៣ទឹក ហើយមិនដែលបានឆ្លងកាត់ពីមុនផងនោះ ដូច្នេះហាក់ពិបាកបន្តិច។
ដោយសារតែ៣ទឹក គឺគេត្រូវឲ្យវ៉ៃរហូត ស្របពេលដែលចង់ឈ្នះដៃគូដើម្បីមុខមាត់ប្រទេសជាតិផងខ្លាំងផងនោះ គិតតែដើរវ៉ៃមិនសូវចេះបិទការពារ។ តាមរយៈបទពិសោធ១ប្រកួតនេះ សុជាតិ ដឹងពីរបៀបវ៉ៃយ៉ាងណាហើយក្នុងកម្មវិធី៣ទឹកដូចនេះ គឺមិនចេះតែចូលវ៉ៃចង់ឈ្នះពេកនោះទេ វ៉ៃតាមបច្ចេកទេសដែលរៀនមក បើមិនដូច្នោះទេដឹងតែភ្លាត់ត្រូវរបស់ដៃគូ។
រំលឹកដែរថា ក្នុងចំណោមកីឡាករកម្ពុជា៧រូបដែលទៅប្រកួតសង្វៀន Super Champ លើកទឹកដីថៃកាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ២០១៩ កន្លងទៅនោះក៏មានអ្នកប្រដាល់ ព្រឿង សុជាតិ ម្នាក់ផងដែរ។ សុជាតិ បានត្រឹមស្មើពិន្ទុជាមួយម្ចាស់ថៃប៉ុណ្ណោះ៕