Social Network

Klopp ប្រាប់ពីពេលវេលាដែលអាចចាកចេញពី Liverpool

៤ឆ្នាំមុន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ លោក Jurgen Klopp បានយល់ព្រមចុះកុងត្រាដឹកនាំ Liverpool ជំនួសតំណែង Brendan Rodgers ដែលត្រូវក្លឹបបញ្ឈប់ពីតួនាទី។

រយៈពេល៤ឆ្នាំមកនេះ Klopp បាននាំក្រុមរហស្សនាមថា ហង្សក្រហមឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League, League Cup និង Champions League តែ៣លើកដំបូងរបស់លោកសុទ្ធតែរងបរាជ័យទាំងអស់។ ទើបតែឆ្នាំ២០១៩នេះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានកសាងស្នាដៃធំធេងជួយក្លឹបរងជើងឯកលីគនិងឈ្នះ Champions League លើកទី៦។

ពេលអ្នកសារព័ត៌មានសួរពាក់ព័ន្ធនឹងអាយុការងាររបស់លោកនៅ Liverpool បុរសវ័យ៥១ឆ្នាំបាននិយាយថា៖ "ពួកយើងនឹងដឹងថាខ្ញុំនៅដឹកនាំ Liverpool ដល់ពេលណា។ អាចថាយ៉ាងហោចណាស់៣ឆ្នាំទៀត។ នេះគឺជាចម្លើយ!"៕