Social Network

ផ្ទុះ​សំណើច! កីឡាករ​ម្នាក់​បាន​រង្វាន់​មាន់​មួយ​ក្បាល ក្រោយ​ឈ្នះ "Man of the Match”

មានការផ្ទុះសំណើចជាខ្លាំងនៅលើបណ្ដាញសង្គម បន្ទាប់ពីឃើញរូបភាពនៃកីឡាករម្នាក់របស់លីគក្នុងប្រទេសម៉ាឡាវីទទួលបានរង្វាន់មាន់មួយក្បាល ក្រោយជាប់ឈ្មោះជាកីឡាករលេងល្អប្រចាំការប្រកួត "Man of the Match”។

កីឡាករ Hassan Kajoke ខ្សែប្រយុទ្ធរបស់ក្រុម Nyasa Big Bullets ត្រូវបានផ្ដល់ជូនមាន់មួយក្បាល ចំពោះទម្រង់លេងដ៏ល្អរបស់គេជួយក្រុមឈ្នះ ៥-០ លើក្រុម Karonge United នៃលីគកំពូល TNM Super League កាលពីថ្ងៃអាទិត្យ នៅកីឡដ្ឋាន Kamuzu Stadium។

ដំបូងឡើយរង្វាន់មាន់នេះត្រូវបាននិយាយថា បានផ្ដល់ដោយអ្នកឧបត្ថម្ភមួយ។ យ៉ាងណាក្ដី ព្រោះតែរូបភាពខាងលើមានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គមវិបសាយរបស់លីគកំពូលម៉ាឡាវីបាចេញមកបកស្រាយថា មាន់ដែលផ្ដល់ជូន Kajoke គឺបានមកពីអ្នកគាំទ្រម្នាក់ ដែលពេញចិត្តការលេងរបស់គេ៕

ដកស្រង់ពី៖ Sabay