Social Network

រឿង Bale ផ្ទេរទៅលេងនៅចិនត្រូវចប់ ក្រោយ Real ចេញមករារាំង

Gareth Bale មិនអាចផ្ទេរទៅលេងនៅក្របខ័ណ្ឌកំពូលចិនបានទេបន្ទាប់ពីថ្នាក់ដឹកនាំក្លឹប Real Madrid ចេញមកមករារាំង។

ខ្សែបម្រើសញ្ជាតិវែលរំពឹងថានឹងអាចទៅលេងនៅក្លឹប Jiangsu Suning ជាមួយថ្លៃពលកម្ម១សប្ដាហ៍១លានផោន ជាមួយកុងត្រា៣ឆ្នាំប៉ុន្តែ Real Madrid ដែលទិញរូបគេពី Tottenham ក្នុងតម្លៃ៨៥លាននោះចង់បានតម្លៃខ្លួនផ្ទេរមួយចំនួនមកវិញមិនមែនបាត់បង់ Bale ដោយដៃទទេឡើយ។

ប្រធានក្លឹបលោក Florentino Pérez ត្រូវជឿថាជាអ្នកនៅពីក្រោយការបិទផ្លូវ Bale ទៅលេងនៅប្រទេសចិន។ ទីផ្សារដោះដូរកីឡាករក្របខ័ណ្ឌ Chinese Super League នឹងបិទទ្វារនៅថ្ងៃពុធខាងមុខដូច្នេះ កីឡាករវ័យ៣០ឆ្នាំបានត្រឹមចាកចេញទៅលេងក្លឹបណាមួយនៅអឺរ៉ុបប៉ុណ្ណោះ បើសិនលែងចង់បន្តនៅ Real៕