Social Network

Klopp ប្រាប់​មូលហេតុ​ដែល​មិន​យក​ Coutinho មក​វិញ​

Jurgen Klopp បានបង្ហើបពីមូលហេតុមិនទិញ ឬខ្ចីជើង Philippe Coutinho ត្រឡប់មក Liverpool វិញបើទោះជាសាមីកីឡាករបង្ហាញបំណងវិលមក Premier League ក៏ដោយ។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ឲ្យដឹងថាបញ្ហាចម្បងដែលលាក់មិនជិតនោះគឺ "លុយតែម្ដង" ដោយសារ Barca ទាមទារ ៨,៥លានអឺរ៉ូសម្រាប់ក្លឹបណាដែលចង់ខ្ចីជើង ហើយចុងក្រោយគឺ Bayern Munich ហ៊ានចំណាយក៏យកបាន Coutinho ជាមួយជម្រើសទិញជាង១០០លានផ្សេងទៀត។

"លុយដែលបានពីការលក់ Coutinho គឺយើងបានចាយអស់ទៅហើយ (ទិញ Vandijk និង Alisson) ដូច្នេះយើងគ្មានលទ្ធភាពយកគេមកវិញទេ"។ Klopp បានប្រាប់ Sport Bild ដូច្នេះ។ យ៉ាងណាបុរសវ័យ៥២ឆ្នាំជឿជាក់ថាខ្សែបម្រើសញ្ជាតិប្រេស៊ីលនឹងជោគជ័យនៅទឹកដីអាល្លឺម៉ង់ ជាមួយក្លឹបយក្សដូចជា Bayern Munich៕