Social Network

Lukaku ទម្លាយពេល Man Utd លេងមិនល្អ មាន ៣នាក់ ដែលចាំរងថ្មបាក់

ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku បាននិយាយប្រាប់ LightHarted Podcast ថា ខ្សែបម្រើបារាំង Paul Pogba រូបគេផ្ទាល់ និងខ្សែស្លាបឈីលី Alexis Sanchez តែងតែរងការបន្ទោសនៅពេលទម្រង់លេងមិនល្អ។

គេបាននិយាយថា៖ " Pogba ខ្ញុំ និង Alexis តែងតែរងការបន្ទោសរហូត។ ពួកគេ (Manchester United) គួរតែរកអ្នកទម្លាក់កំហុសផ្សេងទៅ។ ឆ្នាំនេះ ខ្ញុំគិតថា មិនមែនមានតែខ្ញុំទេ ដែលលេងមិនល្អ។ កីឡាករច្រើននាក់ក៏លេងអត់ល្អដែរ " ។

Lukaku បានបន្តថា៖ " ខ្ញុំគិតថា ក្រុមនេះមានសក្ដានុពលណាស់។ កីឡាករមានទេពកោសល្យច្រើន ប៉ុន្តែអ្នកត្រូវតែចេះកសាងក្រុម " ។គួរបញ្ជាក់ផងដែរថា Lukaku បានចាកចេញទៅកាន់ Inter Milan ក្នុងតម្លៃ ៩០លានដុល្លារ ក្រោយរួមរស់ជាមួយ Manchester United អស់រយៈពេល ២ឆ្នាំ៕