Social Network

ល្អ! Kubo ​អាច​នឹង​​បង្ហាញ​សមត្ថភាព​ញឹក​ក្នុង​លីគ​ La Liga ក្រោយ​ចេញ​ពី Real

Real Madrid បានអនុញ្ញាតឲ្យយុវជនជប៉ុន Takefusa Kubo ខ្ចីជើងទៅលេងនៅក្លឹបប្រជែងរួមលីគ Mallorca ក្នុងរដូវកាលនេះ។

Madrid បានចុះកុងត្រាទិញយកខ្សែបម្រើប្រយុទ្ធយុវជនវ័យ១៨ឆ្នាំកាលពីខែមិថុនា ពីក្លឹប FC Tokyo ជាមួយគោលបំណងចង់ឲ្យគេលេងក្នុងឈុតក្រុមបម្រុង។ Kubo បានបង្ហាញខ្លួនឲ្យក្រុមធំ អំឡុងពេលប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី ដើម្បីឲ្យអ្នកចាត់ការ Zinedine Zidane និងគ្រូក្នុងក្រុមអាចសង្កេតមើលពីសមត្ថភាពរបស់គេ។

Kubo ដែលធ្លាប់ចំណាយពេលជាយុវជនថ្នាលរបស់ Barcelona បានបង្ហាញខ្លួនឲ្យជម្រើសជាតិជប៉ុនដំបូងកាលពីដើមឆ្នាំនេះ។ និយាយពី Mallorca ជាក្លឹបទើបតែឡើងមកពីលីគទី២ មកកាន់ La Liga រដូវកាលនេះ ហើយពួកគេចង់បន្តឈរជើងនៅលីគកំពូលមួយនេះឲ្យបានថេរ។

Mallorca បានឈ្នះការប្រកួតបើករដូវកាល ២-១លើក្រុម Eibar កាលពីសប្ដាហ៍មុន។សប្ដាហ៍នេះពួកគេត្រូវជួប Real Sociedad នៅថ្ងៃអាទិត្យខាងមុខ ស្របពេល Kubo អាចមានឱកាសបង្ហាញខ្លួនញឹកញាប់ក្នុងលីគកំពូលរបស់អេស្ប៉ាញ៕