Social Network

Leicester សម្លឹងកៅអី UCL ក្រោយបំបាក់ Newcastle ចាស់ដៃយប់មិញ

Leiceste City បានយកឈ្នះក្រុមមានគ្នា១០នាក់ Newcastle United ដោយលទ្ធផល ៥ទល់នឹង០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី៧។

ជ័យជម្នះនេះធ្វើឲ្យក្រុមរហស្សនាមថាកញ្ជ្រោងបន្តឈរលេខ៣ក្នុងតារាលីគកំពូលដោយដាច់ពិន្ទុ Chelsea និង Arsenal ជាគូប្រជែង Top 4 ចំនួន៣ពិន្ទុ និងដាច់ United ចំនួន៦ពិន្ទុហៅលែងឭ។

៥គ្រាប់របស់ Leicester ជាគុណសម្បត្តិរបស់ Pereira, Ndidi ម្នាក់១គ្រាប់, Vardy ២គ្រាប់ និងបាល់ចូលទីខ្លួនឯងរបស់ Dummett។នៅចុងសប្ដាហ៍នេះលោក Brendan Rodgers ត្រូវដឹកនាំ Leicester ទៅប្រឈមមុខនឹងក្លឹបចាស់ Liverpool ដែលជាក្រុមកំពូលតារាង Premier League៕