Social Network

មិន​​ធម្មតា​​ Top Scorer នៅ​ UCL ឆ្នាំ​នេះ​ទើប​អាយុ​១៩​ឆ្នាំ

Lionel Messi គឺជាម្ចាស់ស្បែកជើងមាសកម្មវិធី UEFA Champions League កាលពីរដូវកាលចាស់ក្រោយរកបាន១២គ្រាប់ នាំមុខ Robert Lewandowski ចំនួន៤គ្រាប់។

សម្រាប់រដូវកាលនេះវិញក្រោយលេងបាន៣ប្រកួតកន្លងមក កីឡាករកំពុងនាំមុខគេក្នុងតារាង Top Scorer គឺ Erling Braut Haaland មកពីក្រុម Red Bull Salzburg។ Haaland លេងជាខ្សែប្រយុទ្ធសញ្ជាតិន័រវែស និងមានវ័យទើបតែ១៩ឆ្នាំប៉ុណ្ណោះ។

យុវជនកំពុងប្រកបអាជីពនៅប្រទេសអូទ្រីសរូបនេះស៊ុតបញ្ចូលទីបាន៦គ្រាប់ហើយក្នុង៣ប្រកួតកន្លងមក នៅ Champions League ដោយទម្លាយទីក្រុម KRC Genk ៣គ្រាប់, Napoli ២គ្រាប់ និង Liverpool ១គ្រាប់។ គិតលើគ្រប់កម្មវិធីវិញ Haaland រកបាន២០គ្រាប់ឯណោះឲ្យ Salzburg៕