Social Network

កម្ពុជា ថៃ មីយ៉ាន់ម៉ា ទីម័រ ជួបបញ្ហាស្រដៀងគ្នា ឡានយឺត អាហារអន់ សេវាយ៉ាប់

ហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម នៅឆ្នាំ២០១៩នេះ ហាក់មិនសមប្រកបសោះ ដោយទទួលពាក្យបណ្ដឹងច្រើន ទាក់ទងទៅនឹងសេវានានា ជាពិសេសវិញ្ញាសាបាល់ទាត់តែម្ដង។

មានប្រទេសដល់ទៅ៤បាននិយាយពីសេវាកម្មរបស់ម្ចាស់ផ្ទះនេះ ក្នុងនោះមានកម្ពុជា ថៃ មីយ៉ាន់ម៉ា និងទីម័រ ដែលសុទ្ធតែជួបបញ្ហាស្រដៀងគ្នាទាំងអស់។ ពួកគេសុទ្ធតែជួបបញ្ហាឡានក្រុងទទួលយឺត អាហារផ្ដល់ឱ្យមិនត្រឹមត្រូវ ញ៉ាំមិនកើត ទីលានហ្វឹកហាត់ឆ្ងាយពីកន្លែងស្នាក់នៅ ប្រើពេលយូរទើបទៅដល់។

ខណៈដែលទីលានប្រកួតរបស់ក្រុមថៃវិញនោះ កំពុងសាងសង់នៅឡើយ មិនទាន់រួចនោះទេ។បញ្ហាទាំងអស់នេះ អាចនឹងធ្វើឱ្យក្រុមទាំងអស់មិនអាចត្រៀមតាមអ្វីដែលគ្រោងទុកបាន ព្រោះពួកគេមិនអាចប្រមូលផ្ដុំហ្វឹកហាត់និងសមទីលាននោះទេ។

ដោយឡែកខាងហ្វីលីពីនវិញ ក៏ចេញមុខសុំទោសចំពោះរឿងរ៉ាវខាងលើផងដែរ៕