Social Network

Liverpool ប្រឈមការធ្លាក់ចេញពី UCL ក្រោយស្មើ Napoli យប់មិញ

Liverpool បានត្រឹមស្មើគ្នា ១ ទល់នឹង១ប៉ុណ្ណោះជាមួយ Napoli ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុកាលពីយប់មិញ។

ក្រុមជើងឯកចាស់ត្រូវគូប្រកួតនាំមុខមុនក្នុងវគ្គទីមួយស៊ុតបញ្ចូលទីដោយ Mertens នៅនាទី២១ ប៉ុន្តែនៅវគ្គទីពីរខ្សែការពារ Lovren បានតែតបញ្ចូលទីតាមស្មើឲ្យម្ចាស់ផ្ទះបានវិញនៅនាទី៦៥។

លទ្ធផលស្មើគ្នានេះអាចធ្វើឲ្យ Liverpool ប្រឈមការធ្លាក់ពី Champions League បើចាញ់នៅប្រកួតក្រោយ។ក្លឹបលោក Jurgen Klopp បច្ចុប្បន្នមាន១០ពិន្ទុ ឈរលេខ១ ខណៈ Salzburg ឈរលេខ៣មាន៧ពិន្ទុ។

បើស្មើ ឬឈ្នះនៅថ្ងៃបិទពូល Liverpool នឹងឡើងទៅវគ្គ១៦ក្រុម ប៉ុន្តែបើចាញ់ Salzburg វិញពួកគេនឹងត្រូវហាលអាវ ព្រោះគិតលើ Salzburg មានគ្រាប់ចំណេញច្រើនជាង៕