ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បាននិយាយទៅកាន់សារព័ត៌មាន BBC Sport នាពេលថ្មីៗនេះថា គេពិតជាបានធ្លាប់បានចរចាជាមួយក្លឹប Manchester United មុននឹងមកកាន់ក្លឹបអ៊ីតាលី Inter Milan។
នៅពេលសួរអំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងក្លឹបបិសាចក្រហម Eriksen ឆ្លើយទៅវិញថា ៖ " យើងបាននិយាយគ្នាដែរ ប៉ុន្តែការចរចានេះមិនទាន់មានលទ្ធផលអ្វីឲ្យពិតប្រាកដនោះទេ។
Eriksen បានបន្តថា ៖ " ទោះជាយ៉ាងណា ខ្លួនខ្ញុំផ្ទាល់ចង់បានអ្វី ដែលថ្មី។ បើបាននៅ Premier League ដោយនៅ Spurs ដដែល វាជារឿងងាយស្រួលខ្ញុំទេ តែខ្ញុំចង់ទៅលេងនៅប្រទេសថ្មីមួយទៀត ហើយInter ដាក់សំណើមក ខ្ញុំក៏ព្រមតែម្ដងទៅ។
"គួរបញ្ជាក់ផងដែរថា Christian Eriksen បានចំណាយពេលនៅ Premier League អស់រយៈពេលជាង ៧ឆ្នាំដោយលេងឲ្យក្លឹប Tottenham Hotspur កាលពីឆ្នាំ ២០១៣-២០២០៕