Social Network

ការពារ​ឆ្លង​ Covid-19 ​កីឡាករ Liverpool ​​និង Bournemouth ​មិន​ចាប់​ដៃ​គ្នា​នោះ​ទេ​

ដើម្បីការការពារឆ្លងមេរោគ Covid-19 ក្របខណ្ឌ Premier League បានចេញច្បាប់មួយមិនឱ្យកីឡាករក្លឹបទាំងអស់ចាប់ដៃគ្នាមុនចូលលេងការប្រកួតដូចរាល់ដងនោះទេ។

ជាក់ស្ដែងការប្រកួតរវាងក្រុម Liverpool និង Bournemouth កាលពីយប់មិញ មិនបានចាប់ដៃគ្នាមែន ដើម្បីការពារឆ្លងមេរោគ Covid-19 ។ បើទោះជាមិនមានកីឡាករណាម្នាក់ក្នុងក្របខណ្ឌនេះ មានឆ្លងរោគក៏ពិតមែន ប៉ុន្តែនេះជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនទៀត ការពារខ្លួនពីមេរោគ Covid-19 ។

ការលេងដោយមិនចាប់ដៃគ្នា បានត្រឹមកីឡាករដើរកាត់មុខធម្មតាមុនចាប់ផ្ដើមការប្រកួតនេះ បានធ្វើឱ្យអ្នកគាំទ្រប្លែកចិត្តខ្លាំងមែនទែន ព្រោះកន្លងមកមិនដែលបានឃើញបែបនេះឡើយ៕