Social Network

ដំណឹង​ល្អ!​ ម្ចាស់​មេដាយ​មាសស៊ីហ្គេម​ ឃីម​ ឌីម៉ា​ ចាប់​ផ្ដើម​ហ្វឹកហាត់​វិញ​ហើយ​

ដំណឹងល្អសម្រាប់គុនខ្មែរ និងអ្នកគាំទ្រប្រដាល់ផងដែរ កីឡាករនាគខ្មៅ ឃីម ឌីម៉ា បានប្រាប់ក្នុង Youtube Channel របស់ខ្លួនថាចាប់ផ្ដើមហ្វឹកហាត់វិញបណ្ដើរៗហើយ ប៉ុន្តែមិនទាន់ហាត់ខ្លាំងដូចមុននេះទេ។

ឌីម៉ា លើកឡើងថា ចំពោះស្ថានភាពជំងឺជង្គង់នោះគឺនៅតែឈឺនៅឡើយទេ បើតាមគ្រូពេទ្យប្រាប់ថាត្រឹម ៦ខែ អាចហ្វឹកហាត់វិញហើយ ប៉ុន្តែជាក់ស្ដែងនៅឈឺ។អ្នកប្រដាល់ដើមកំណើតក្នុងខេត្តបន្ទាយមានជ័យរូបនេះបន្តប្រាប់ទៀតថា ឥលូវនេះចាប់ផ្ដើមហ្វឹកហាត់បណ្ដើរៗហើយ តែហាត់តិចៗសិន។

ម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ នៅឯម៉ាឡេស៊ី ខាងលើនេះ សូមឲ្យប្រិយមិត្ត និងអ្នកគាំទ្រខ្លួនជួយគាំទ្រ Youtube Channel : Dima khim របស់ខ្លួនផង។

ប្រសិនបើអ្នកគាំទ្រចង់ដឹងពីសកម្មភាពនានា ឬសុខទុក្ខរបស់ខ្លួនអំពីជំងឺជង្គង់ផងនោះអាចចូលទៅក្នុង Youtube ផ្ទាល់ខ្លួនរបស់គេដែលបានប្រាប់មុននេះ។

រំលឹកដែរថា កីឡាករ ឃីម ឌីម៉ា ជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០១៧ នៅឯប្រទេសម៉ាឡេស៊ី និងជាម្ចាស់ខ្សែក្រវាត់ជាច្រើនគ្រឿងទៀតផងដែរ។ បន្ទាប់ពីវះកាត់ក្បាលជង្គង់កាលពីជាង១ឆ្នាំមុនមកកីឡាកររូបនេះមិនទាន់វិលចូលសង្វៀនវិញនោះទេ៕