កីឡាករមួយចំនួននៃក្លឹប Bayern Munich បាននាំគ្នាមកហាត់បណ្ដើរៗហើយនៅថ្ងៃច័ន្ទនេះ ទោះជាកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់ក្ដី។
អាជ្ញាធរអាល្លឺម៉ង់បានណែនាំឲ្យក្លឹបបាល់ទាត់ទាំងអស់ផ្អាកការហ្វឹកហាត់របស់ខ្លួនរហូតដល់ថ្ងៃទី៥ ខែមេសា ចំណែកឯ Bayern Munich ប្រកាសឲ្យកីឡាកររបស់ខ្លួនមកហាត់ចាប់ពីថ្ងៃច័ន្ទនេះទៅ។
យ៉ាងណាមិញ ដំណើរការឡើងវិញនៃការហ្វឹកហាត់របស់ក្លឹបនេះធ្វើឡើងជា ក្រុមតូចៗប៉ុណ្ណោះ ដោយតម្រូវឲ្យកីឡាករហ្វឹកហាត់ ឆ្ងាយៗពីគ្នា។ មិនតែប៉ុណ្ណោះ ខាងក្លឹប Bayern Munich បើកទីលានហ្វឹកហាត់ឡើងវិញនេះដោយមិនអនុញ្ញាតអ្នកពីខាងក្រៅឲ្យចូលរួមឡើយ ដោយស្នើសុំឲ្យអ្នកគាំទ្រទាំងអស់ស្ដាប់តាមការណែនាំរបស់អាជ្ញាធរ និងមិនឲ្យចូលរួមនៅក្នុងទីលានហ្វឹកហាត់ជាដាច់ខាត៕