Social Network

Klopp៖ Liverpool មិន​មែន​ល្អ​ត្រឹម​នេះ​ទេ

អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកនឹងមិនមែនល្អត្រឹមហ្នឹងទេ ក្លឹបលោកនឹងមានការជឿនលឿនទៅមុខទៀត។

លោក Klopp បាននិយាយថា ៖ " រឿងទីមួយនោះគឺថា យើងមិនផ្លាស់ប្ដូរទម្រង់របស់យើង តែបើនិយាយពៅរឿងជោគជ័យរបស់ក្លឹបវិញគឺជាអាស្រ័យទៅលើក្លឹបផ្សេងទៀត ដោយសារតែពួកគេក៏អាចធ្វើការអភិវឌ្ឍន៍លើក្លឹបគេផងដែរ។

" អ្នកចាត់ការក្លឹបនេះបានបន្ត ៖ " អញ្ចឹងហើយខ្ញុំគ្មានតម្រុយពីអនាគតរបស់ក្លឹបយើងទេ ទោះជាយ៉ាងណាក្ដីក្លឹបយើងមិនមែនល្អត្រឹមហ្នឹងទេ ពួកយើងអាចឈានទៅមុខទៀតបានច្រើន ដោយសារតែយើងមានកីឡាករល្អៗច្រើនមកក្លឹបយើង " ។