Social Network

ពូ​របស់​ Floyd ហ៊ាន​និយាយ​ថា Pacquiao អាច​ប្រើ​ពេល​តែ​១​ទឹក​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់ Conor

កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao អាចផ្ដួល Conor McGregor នៅទឹក១បាន។ នេះជាការលើកឡើងរបស់ Jeff ដែលជាពូរបស់ Floyd Mayweather។

McGregor បានត្រលប់មកកាន់សង្វៀន UFC ដោយឈ្នះ Donald Cerrone ត្រឹមរយៈពេល៤០វិនាទីកាលពីខែមករា។ កីឡាករសញ្ជាតិអៀរឡង់ក៏បានព្យាយាមចូលខ្លួនប្រលូកក្នុងវិស័យប្រដាល់សកល ប៉ុន្តែមិនជោគជ័យដោយបានចាញ់ជើងខ្លាំងអាមេរិក Floyd ក្នុងទឹក១០កាលពីឆ្នាំ២០១៧។

យ៉ាងណា McGregor មិនបដិសេធឡើយប្រសិនបើឲ្យគេប្រកួតសកលម្ដងទៀត ស្របពេលដែល Pacquiao ជាដៃគូដែលគ្រប់គ្នាគិតចង់ឲ្យជួបក្នុងពេលអនាគត។ សម្រាប់រឿងនេះលោក Jeff Mayweather មានគំនិតថា McGregor មិនមែនជាដៃគូរបស់ Pacquiao ឡើយ។

ចំពោះការប្រកួតលើកមុន Floyd ទុក McGregor ជាឧបករណ៍លេងប៉ុណ្ណោះ។“ខ្ញុំជឿថា Floyd អាចផ្ដួល Conor McGregor គ្រប់ពេលដែលគេចង់។ ដូចដែលគ្រប់គ្នានិយាយចង់ឲ្យ McGregor ប៉ះ Manny។ Manny នឹងមិនលេងច្រើនឡើយ គេអាចបញ្ចប់ដៃគូត្រឹមតែ១ទឹកប៉ុណ្ណោះ"៕