Social Network

Asensio៖ Real Madrid ​នឹង​ឈ្នះ​គ្រប់​យ៉ាង​ដែល​នៅ​សល់​រដូវ​កាល​នេះ​

 

ខ្សែប្រយុទ្ធ Marco Asensio នឹងត្រលប់មកជួយក្រុម Real Madrid បានវិញហើយ នៅពេលលីគ La Liga បើកវិញនៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។

ជាមួយការត្រលប់មកជួយក្រុមបាននេះដែរ Asensio មើលឃើញថា Real Madrid ពិតជារៀបចំក្រុមបានល្អ ហើយសម្រាប់ការប្រកួតដែលនៅសល់នឹងយកឈ្នះឱ្យបានទាំងអស់តែម្ដង។ ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញបានបញ្ជាក់ថា៖ “យើងពិតជាចង់ឃើញ La Liga ត្រលប់មកវិញ។

យើងនឹងប្រកួតប្រជែងទៀត ហើយយើងនឹងយកឈ្នះប្រកួតដែលនៅសល់ទាំងអស់”។ ក្រុម Real Madrid បច្ចុប្បន្ននេះស្ថិតនៅលេខ២ក្នុងតារាង La Liga ដោយចាញ់ពិន្ទុក្រុម FC Barcelona ២ពិន្ទុ។ សម្រាប់ការប្រកួតនៅរដូវកាលនេះវិញ សល់១១ប្រកួតទៀតទើបចប់រដូវកាល៕