Social Network

អបអរ Premier League ​កំណត់​ថ្ងៃ​១៧​ខែ​ក្រោយ ​បើក​សង្គ្រាម​លើ​វាល​ស្មៅ​វិញ​

ការប្រកួត Premier League បានកំណត់យកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ដើម្បីបើកដំណើរការឡើងវិញ ក្រោយពីផ្អាកជាច្រើនខែមកនេះ។

ក្រោយពីរដ្ឋាភិបាលអង់គ្លេស ប្រកាសបើកដៃឱ្យកីឡាបាល់ទាត់លេងវិញមក ក្រុមទាំងអស់សម្រុកហាត់ជាខ្លាំង ដើម្បីអាចចូលប្រកួតបានឆាប់ៗ។ ជាលទ្ធផលឃើញថា ក្របខណ្ឌមួយនេះបានត្រៀមខ្លួនជាស្រេចហើយ ដោយកំណត់យកថ្ងៃ១៧ខែមិថុនាឆ្នាំ២០២០ បើកការប្រកួតឡើងវិញតែម្ដង ដើម្បីបញ្ចប់រដូវកាល។

ការប្រកួតដែលនៅសល់ទាំង៩២ប្រកួត នឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ ហើយអ្នកគាំទ្រមិនចាំបាច់ទិញនោះទេ ពោលគឺមើល Free តែម្ដង។ សម្រាប់ការប្រកួតឡើងវិញនេះដែរ វាជាដំណឹងល្អសម្រាប់ក្រុម Liverpool ។

ពួកគេត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះ គឺបានលើកពានរង្វាន់ Premier League រដូវកាលនេះហើយ និងជាការឈ្នះលើកដំបូងសម្រាប់ក្លឹបនេះក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ៕