Social Network

Messi ​៖ ​ខ្ញុំ​ហត់​ដែល​តែងតែ​ត្រូវ​គេ​បន្ទោស​គ្រប់​ពេល​ហើយ​

ខ្សែប្រយុទ្ធ Lionel Messi បានបញ្ជាក់ថាខ្លួនហាក់ដូចជាហត់នឿយហើយក្នុងការដែលត្រូវគេបន្ទោសនិងដាក់បន្ទុកគ្រប់រឿងតែម្ដង ដែលកើតឡើងនៅក្រុម FC Barcelona ។

ប្រធានក្រុមខាងលើនេះ បានត្រលប់មកអេស្ប៉ាញវិញហើយ ដើម្បីចូលរួមជាមួយក្រុមត្រៀមប្រកួតនាចុងសប្ដាហ៍នេះ។ អំឡុងពេលធ្វើដំណើរមកដល់ព្រលានយន្តហោះ El Prat មានអ្នកកាសែតជាច្រើនបានសួរទាក់ទងនឹងរឿងរបស់រូបគេនៅក្រុម Barcelona និងទាក់ទងជាមួយសម្ដីរបស់ភ្នាក់ងារ Griezmann ផងដែរ។

ភ្នាក់ងាររបស់ Griezmann ធ្លាប់អះអាងថា Messi នេះជាអ្នកបង្ករឿងនិងដើមហេតុនៅ Barcelona ទាំងអស់។ ចំពោះរឿងនេះដែរ Messi ដែលជាសាមីខ្លួនបានអះអាងថាយ៉ាងខ្លីថា៖ “ខ្ញុំហត់នឿយដែលតែងតែត្រូវគេបន្ទោសគ្រប់រឿងទាំងអស់”។ ដោយនេះបានបញ្ជាក់ថារូបគេពិតជាធុញទ្រាន់មែនទែនហើយ ក្នុងការដែលត្រូវគេសួរនាំជារឿយៗមកនេះ៕